ព័ត៌មានជាតិ

ទាស់សម្ដីគ្នាតិចតួចសោះ ទាញកាំបិតចាក់ភាគីម្ខាង របួសយ៉ាងដំណំ

កណ្ដាល: នៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីដោយចេតនា ត្រង់ចំណុចភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ហុក ប្រុស (ហៅ ណុប) ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ សារឿន ភត្រ្តា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ កូនកាំបិត ០១ ។

ដំណើររឿងហេតុ៖ កន្លងមកជនរងគ្រោះ និងជនសង្ស័យ ធ្លាប់មានទំនាស់ជាមួយគ្នាម្ដងជាពីរដងមកហើយ តែពុំដែលបង្កឲ្យមានរបួសស្នាមអ្វីទេ លុះនៅវេលាម៉ោងកើតហេតុ ខណ:ដែលជនសង្ស័យ ធ្វើដំណើរទៅវត្តភក្ដីសិរីដុះ ស្ថិតក្នុងភូមិកើតហេតុ ស្រាប់តែមកដល់ចំណុចមុខផ្ទះជនរងគ្រោះ ក៏បានជួបជនរងគ្រោះ រួចបានទាស់សម្ដីគ្នាបន្តិចបន្តួច ជនរងគ្រោះ បានយកដុំដីគប់ទៅលើជនសង្ស័យ ហើយក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក រួចជនសង្ស័យ បានយកកូនកាំបិត ដែលដាក់តាមខ្លួន ចាក់លើជនរងគ្រោះ ជាច្រើន
កាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ ហើយគេចខ្លួនតែម្ដង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលស្រុក និងនគរបាលប៉ុស្ដិ៍ព្រែកថ្មី បានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៉ុន្តែដោយសារមានស្ថានភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ៕

មតិយោបល់