ព័ត៌មានជាតិ

ពលរដ្ឋ កំពុងរងចាំមើល៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមនថ្មី អាចដោះស្រាយស្ទះចរាចរណ៍ មុខពេទ្យរុស្ស៊ីដែរទេ?

ភ្នំពេញ: ប្រជាពលរដ្ឋក្នុងខណ្ឌចម្ការមន ចង់ឃើញលោកអភិបាលខណ្ឌ ថេង សុថុល ទើបទ្បើងកាន់តំណែងថ្មី មានដំណោះស្រាយនៅផ្លូវ ២៧១ ផង អ្នកលក់រំលោភលើផ្លូវសាធារណ: ហើយអ្នករត់ម៉ូតូកង់បី ម៉ូតូ PassApp ចតគ្មានសណ្ដាប់ធ្នាប់ នៅមុខមន្ទីរពេទ្យរុស្ស៊ី បង្កការស្ទះចរាចរណ៍ រៀងរាល់ពេលល្ងាច ធ្វើឲ្យពលរដ្ឋរិះគន់អាជ្ញាធរ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ពិសេសទៀត រថយន្តក្រុមហ៊ុនកងដឹកជញ្ជូនមួយចំនួន ចូលពេលថ្ងៃ សូមឲ្យលោកជួយចាត់វិធានការជាប្រចាំ កុំធ្វើតែមួយឆាវៗ ដូចវាចចកក្នុងបឹង ឲ្យតែល្អមើលនោះ៕

មតិយោបល់