ភ្នំពេញៈ ថ្នាក់ដឹកនាំ នៃអង្គភាពព័ត៌មាន Post News Media ដឹកនាំដោយលោក ស្រេង ដារ៉ា នាយកប្រតិបត្តិ នាម៉ោង០៤និង១០នាទី រសៀលថ្ងៃទី២៩ មេសា នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ មួយចំនួន អញ្ជើញចូលរួមគោរព វិញ្ញាណក្ខ័ន្ធ សពមន្ត្រីអាវុធហត្ថ លោក ទៀន ករុណា នាយរងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន ដែលត្រូវបាន ក្រុមជួញដូរគ្រឿងញៀន បាញ់ស្លាប់ ខណៈចុះប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន ដ៏ធំ និងកក្រើករាជធានីភ្នំពេញ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក នាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្បែររង្វង់មូល កាំកូស៊ីធី។
ក្នុងពិធីអញ្ជើញ គោរពវិញ្ញាណក្ខ័ន្ធ នោះ លោក ស្រេង ដារ៉ា នាយកប្រតិបត្តិអង្គភាព Post News សូមឧទ្ទិស ដល់ដួងវិញ្ញាណក្ខន្ធ លោក ទៀន ករុណា សូមឱ្យបានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ក្រុមគ្រួសារសព បានឱ្យ Post News ដឹងថា គ្រួសារទាំងមូល ពិតជាមានការសោកស្តាយ ចំពោះការបាត់បង ស្វាមី និងឪពុក ដ៏ល្អមួយរូបនេះ។ ក្នុងនោះដែរ ក្រុមគ្រួសារជនរងគ្រោះ ក៏បានអំពាវនាវដល់កម្លាំងសមត្ថកិច្ចទាំងអស់ ជួួយទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ឱ្យអស់ក្នុងប្រទេស ដោយសារតែគ្រឿងញៀន ធ្វើឱ្យប៉ះពាល់ដល់សង្គម ជាពិសេសយុវជន ដែលជាទំពាំងស្នងឬស្សី ផងដែរ។
នៅក្នុងឱកាសនោះ លោក ស្រេង ដារ៉ា បានចូលរួមថវិកាបុណ្យ ដល់គ្រួសារ នៃសព នូវទឹកប្រាក់ចំនួន ៦៤០,០០០រៀល។ ខាងក្រោមនេះ ជាឈ្មោះសប្បុរសជន មន្ត្រី បុគ្គលិកអង្គភាពព័ត៌មាន Post News មាន៖
១.លោក លឹម សម្បត្តិ អគ្គនាយក Post News ១០០ដុល្លារ ២.លោក ស្រេង ដារ៉ា នាយកប្រតិបត្តិ ២០ដុល្លារ ៣.លោក ឃុន ឌីបូរិន ១០ដុល្លារ ៤.លោក អ៊ុក សុភ័ក្រ ៥ដុល្លារ ៥.លោក អោក រតនៈ ៥ដុល្លារ ៦.លោក ហុង វណ្ណី ២០,០០០រៀល ៧.លោក ដុះពេជ្រ សុចិត្រ និងបងស្រី ២០,០០០រៀល ៨.លោក តាំង ស៊ុនតិច ២០,០០០រៀល ៩.កញ្ញា ថន ស៊ីនួន ២០,០០០រៀល ១០.លោក ឃឹម វិចិត្រ ៥ដុល្លារ ៕
មតិយោបល់