ព័ត៌មានជាតិ

ជំនាញឆក់ទាំងវ័យក្មេង អស់លក្ខណ៍ចុងក្រោយ ត្រូវជាប់ខ្នោះ

ភ្នំពេញ: កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៩ និង ០០ នាទី កម្លាំងជំនាញការិយាល័យបានអន្តរាគមន៍ បង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ ក្នុងបទល្មើសជាក់ស្តែង នៅចំណុចផ្លូវលេខ ១៧៨ កែងផ្លូវលេខ៣ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសលួច ( ឆក់យកកាបូបយួរដៃពណ៌ខ្មៅ ) និងប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវ (កែច្នៃស្លាកលេខម៉ូតូ) នៅចំណុចមុខផ្ទះលេខ២០១ ផ្លូវលេខ១៨២ កែងផ្លូវព្រះមុន្នីវង្ស ភូមិ៣ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះ រ៉ា យូហាន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២-ឈ្មោះ សុខ វី ហៅ ណា អូន យូ ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក
-ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ២១០៤៣៧ ពាក់ស្លាកលេខ ភ្នំពេញ១HI-១៧០៧( ស្លាកលេខម៉ូតូភ្នំពេញ១HI-១៧៩៧ កែច្នៃមកស្លាកលេខ ភ្នំពេញ១HI-១៧០៧)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់