កំពង់ចាមៈ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំការអណ្តូងបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីមនុស្សស្រវឹងស្រាដេកស្លាប់ នៅចំណុចមុខផ្ទះឈ្មោះ សួន ស៊ីនួន ជាតិខ្មែរ ស្ថិតក្នុងភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងជំនាញពិនិត្យនិងវិភាគដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំការអណ្តូងចុះទៅដល់កន្លែងកើតហេតុដើម្បី បំភ្លឺពីប្រជាពលរដ្ឋបានឃើញឈ្មោះ យួន ម៉ុន (សព) ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុខាងលើបានមកទិញស្រាថ្នាំនៅផ្ទះគាត់ចំនួន២ដង ផឹក គឺនៅវេលាម៉ោង៧ព្រឹក និងវេលាម៉ោង១២ថ្ងៃត្រង់ ពេលផឹករួចជនរងគ្រោះតែងតែទៅដេកនៅមុខផ្ទះកន្លែងកើតហេតុខាងលើរហូតមកដល់វេលាម៉ោង៤និង១០នាទី ស្រាប់តែប្រទះឃើញដេកស្លាប់តែម្តង។
មូលហេតុៈ ជនរងគ្រោះ ជាមនុស្ស ញៀនស្រាផឹកជាប្រចាំមិនសូវហូបបាយទេ ។
ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតនៅកន្លែងកើតហេតុ និងជុំវិញកន្លែងកើតហេតុ ព្រមទាំងការបំភ្លឺក្រុមគ្រួសារជនរងគ្រោះមក លោកគ្រូ និងជំនាញសន្និដ្ឋានបានថា
ការស្លាប់របស់ជនរងគ្រោះមិនមានពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ្ឌឡើយ។
គឺពិតជាស្លាប់ដោយសារ ការផឹកស្រាធ្វើអោយសម្ពាធឈាមឡើងខ្ពស់បណ្តាលអោយគាំងបេះដូងស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។
ក្រោយពីពិនិត្យរួចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់