ព្រៃវែងៈ(ព័ត៌មានបឋម) នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំដឹកទំនិញ១គ្រឿងបើកយ៉ាងលឿនទៅបុករថយន្តឆ្លាម ពីក្រោយពេញទំហឹង រុញអូសជាង១០០ម៉ែត្រ បណ្តាលឲ្យធ្លាក់ផ្លូវរងខូចខាតយ៉ាងដំណំ ត្រង់ចំណុចនៅកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិសន្ធារ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
រថយន្តបង្កម៉ាក Hyundai ពណ៌ស ដឹកទំនិញ ពាក់ផ្លាកលេខភ្នំពេញ 3B-2283 តៃកុងឡានក្រោយកើតហេតុ រត់គេចខ្លួនបាត់ ។ ចំណែករថយន្តកាម៉ារីឆ្លាម ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2A-7711 រងការខូចខាតយ៉ាងដំណំ បើកបរបរដោយឈ្មោះ ស៊ឹម សារិន ភេទប្រុស អាយុ៥៤ឆ្នាំ ។
ព័ត៌មានលម្អិតPOST NEWS នឹងផ្សាយបន្តនៅពេលក្រោយ ៕
មតិយោបល់