ព្រះសីហនុៈ នៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីមនុស្សឃាតដោយចេតនា នៅត្រង់ចំណុចកោះឫស្សី ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យឈ្មោះ ម៉ៅ ឈឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករសំណង់ បានប្រើកាំបិតចុងស្រួចចាក់ ទៅលើកូនចុង និងប្រពន្ធរបស់ខ្លួន។
ជនរងគ្រោះឈ្មោះ ឃីន ភេទប្រុស អាយុ៦ឆ្នាំ រងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងប្រពន្ធឈ្មោះ សែម ខោន អាយុ ៣៣ឆ្នាំ រងរបួសធ្ងន់។
មូលហេតុ៖ ជនសង្ស័យស្រវឹងស្រា ហើយមានទំនាស់ពាក្យសម្ដី។
បច្ចុប្បន្ននគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់
បច្ចុប្បន្នជនរងគ្រោះ (ប្រពន្ធ) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តព្រះសីហនុ រីឯសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់