ព័ត៌មានជាតិ

យុវជនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវម៉ូតូបុក បណ្ដាលឲ្យរងរបួស នៅស្រុកបាទី

តាកែវ: កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១និង១៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរបួសធ្ងន់ស្រាល តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៣៤-៣៥ ស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ម៉ូតូបង្កម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AA-4867 បើកបរដោយឈ្មោះ ប៉ូ ភក្រ្តា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មកររោងចក្រ (ពាក់មួកសុវត្តិភាព) មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ធ្វើដំណើរពីជើង ស្រាប់តែមកដល់ចំណុចខាងលើ ក៏បុកចំកង់ម៉ូតូសណ្ដោងរ៉ឺម៉កខាងឆ្វេង បណ្ដាលឲ្យរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ ទុយ ហ៊ុងធឿន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករឯកជន ជិះម៉ូតូម៉ាក ស៊ីរូស ពណ៌ខ្មៅ គ្មានស្លាក់លេខ សណ្ដោងរ៉ឺម៉ក ធ្វើដំណើរពីត្បូង រស់នៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូតនិគម ខេត្តសៀមរាប។

មូលហេតុ៖ ម៉ូតូបើកក្នុងលឿន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់