ព័ត៌មានជាតិ

ខឹងគូដណ្ដឹងមិនយល់ចិត្ត នារីរូបស្រស់ មកលោតទឹកសម្លាប់ខ្លួន តែមិនសម្រេច បែរជាបាក់ឆ្អឹងខ្នង…

ភ្នំពេញៈ កាលវេលាម៉ោង ៥និង ១៧នាទីល្ងាចថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០១៩ មានករណីនារីរូបស្រស់ម្នាក់ បានជិះម៉ូតូឌុប មកលោតទឹកសម្លាប់ខ្លួន តែមិនសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចស្ពានព្រះមុនីវង្សចាស់ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហាក់ គន្ធា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន នៅបន្ទប់ជួល មានស្រុកកំណើត ភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្ត កណ្ដាល។

តាមរៀបរាប់ទាំងទឹកភ្នែក ពីនារីរងគ្រោះ បានដឹងថា ដោយសារខឹងគូដណ្ដឹងខ្លួន តែមិនបានបញ្ជាក់ថាមានរឿងអ្វីនោះទេ គ្រាន់តែឲ្យលេខទូរស័ព្ទគូដណ្ដឹងទៅសមត្ថកិច្ច និងមិននិយាយតបត ជាមួយសមត្ថកិច្ចទ្បើយ។

ក្រោយមកសមត្ថកិច្ច បានទាក់ទងទៅបុរសជាគូដណ្ដឹង ដើម្បីសួរនាំពីបញ្ហា ដោយបុរសគូដណ្ដឹង និយាយថា សព្វថ្ងៃគាត់បានមករស់នៅភ្នំពេញ ជួលបន្ទប់នៅជាមួយគ្នា តែបញ្ជាក់ពីមូលហេតុ នាំឲ្យគូដណ្ដឹង មកលោតទឹកសម្លាប់ខ្លួនទេ គ្រាន់តែថាខាងស្រីប្រចណ្ឌច្រើន សូម្បីតែគាត់ដើរទៅណាឆ្ងាយ ឬទៅណាយូរក៏មិនបានដែរ។

យ៉ាងណាមិនសមត្ថកិច្ច បានប្រាប់ឲ្យខាងបុរសជាគូដណ្ដឹង ជួយទាក់ទងក្រុមគ្រួសារឲ្យប្រញាប់មកមើលជនរងគ្រោះ នៅមន្ទីរពេទ្យបង្អែកមានជ័យផង ដោយសារត្រូវថតស្កេនឆ្អឹងខ្នង សង្ស័យនារីរងគ្រោះ លោតទៅបោកនិងថ្មចំជើងតាងស្ពានបាក់ឆ្អឹងខ្នង បណ្ដាលឲ្យបាក់ឆ្អឹងខ្នង៕

មតិយោបល់