ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ក្មេងទំនើង ៦នាក់ ករណីបង្ហោះម៉ូតូ

ត្បូងឃ្មុំ: នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៥និង៥០នាទី នៅចំណាយមាត់ទន្លេសប្បនិម្មិត ជិតសាលាខេត្តត្បូងឃ្មុំ។ មានក្រុមក្មេងទំនើងមួយក្រុមបានបើកបង្ហោះម៉ូតូត្រូវបានកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាបនគរបាលខេត្ត និងកម្លាំងប៉ុស្ដិ៍ស្រឡប់ធ្វើការស្ទាក់និងឃាត់ខ្លួនបានមានគ្នាចំនួន៦នាក់៖
១.ឈ្មោះ ផេង ស៊ីវៃ ភេទប្រុស អាយុ ១៨ឆ្នាំ។
២.ឈ្មោះ សម វុធថៃ ភេទប្រុស អាយុ ១៨ឆ្នាំ។
៣.ឈ្មោះ ភាព សុភ្រ័ ភេទប្រុស អាយុ ១៧ឆ្នាំ។
៤.ឈ្មោះ តុន ទៀត ភេទប្រុស អាយុ ១៨ឆ្នាំ។
៥.ហេង រតនះ ភេទប្រុស អាយុ ១៥ឆ្នាំ។
៦.ស៊ីម ឆៃយ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ។
អ្នកទាំង ០៦នាក់រស់នៅក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយពីបានធ្វើការអប់រំរួចទៅតាមនីតិវិធី ក៏ប្រគល់ឲ្យទៅអាណាព្យាបាលអប់រំបន្តនៅឯលំនៅដ្ឋានរៀងៗខ្លួនវិញ៕

មតិយោបល់