ព័ត៌មានជាតិ

ពិភពលោក​ភ្ញាក់ផ្អើល​នឹង​អាថ៌កំបាំង​នៅ​ពីក្រោយ​ផ្ទាំង​ជញ្ជាំង​ថ្ម ប្រាសាទអង្គរវត្ត​

​បណ្ដាញ​គេហទំព័រ​បរទេស​ជាច្រើន​នៅលើ​ពិភពលោក កំពុងតែ​ចាប់អារម្មណ៍​ជាមួយនឹង​អាថ៌កំបាំង​ដែល​នៅ​ពីក្រោយ​ជញ្ជាំង​ថ្មី​ប្រាសាទអង្គរវត្ត ដែល​ការភ្ញាក់ផ្អើល​នេះ​ត្រូវ​បាន​បង្ហាញឡើង​ដោយ​បច្ចេកវិទ្យា​ណា​សា​។​

​អង្គការ​ណា​សា បាន​រកឃើញ​នូវ​អាថ៌កំបាំង​លើ​ជញ្ជាំង ប្រាសាទអង្គរវត្ត ជាង ២០០​រូប ក្រោយ​ពី​អ្នកជំនាញ បាន​ប្រើប្រាស់ បច្ចេកវិទ្យា​ដ៏​អស្ចារ្យ ពី​អង្គការ​ណា​សា​។​
​ផ្ទាំងគំនូរ​ដ៏​អាថ៌កំបាំង​ច្រើន​ត្រូវបាន​ដូនតា​ខ្មែរ បង្កប់​នៅតាម​ជញ្ជាំង​ប្រាសាទ ដែល​អ្នក​បុរាណ​វិទូ រកឃើញ​ជាង ២០០​រូប សុទ្ធសឹងតែ​ជា​រូប​អំពី​ព្រះ ឧបករណ៍​ភ្លេងបុរាណ និង​សត្វ​ផ្សេងៗ ដូចជា ដំរី តោ និង​ស្វា​ជាដើម ហើយ​អ្នកវិទ្យាសាស្ត្រ​បានចាត់ទុក​ប្រាសាទ​អង្គរវត្ត​ជា​តំបន់​ដ៏​ពិសិដ្ឋ​។​

​ក្រុម​អ្នក​បុរាណ​វិទូ ជឿជាក់​ថា​ផ្នែក ជាច្រើន​នៃ​ជញ្ជាំង​ប្រាសាទ ត្រូវបាន​គូរ​ពីលើ ដូច្នេះហើយ​ទើប​លោក Noel Hidalgo Tan ជា​អ្នកស្រាវជ្រាវ គំនូរ​នៅតាម ជញ្ជាំង​ថ្ម​នៃ​សាកលវិទ្យាល័យ​ជាតិ អូស្ត្រាលី បាន​មកដល់ ប្រាសាទអង្គរវត្ត ផ្ទាល់​ដើម្បី​ថតរូប​ទាំងនោះ​។​

​បច្ចេកវិទ្យា​ដែល លោក​សាស្ត្រាចារ្យ Noel Hidalgo Tan ប្រើ​គឺ​ជា​បច្ចេកវិទ្យា ដែល​អង្គការ​ណា​សា ធ្លាប់​បាន​ប្រើ ដើម្បី​ស្វែងរក​អាថ៌កំបាំង​ពាក់ព័ន្ធ​នឹង​ថ្ម Martian​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ការរកឃើញ​នេះ បាន​ធ្វើឲ្យ​ពិភពលោក​ទាំងមូល​កាន់តែ​ស្គាល់ប្រា​សាទ​អង្គរវត្ត ជាពិសេស​គឺ​តែ​ស្គាល់​ព្រះរាជា​ណា​កម្ពុជា ជា​ប្រទេស​ដែល​មាន​អរិយធម៌​ចាស់​ជាងគេ​លើ​ពិភពលោក​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PicAngkor5_zps8390dc54.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PicAngkor4_zps058f168c.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PicAngkor2_zps3dd9e6c5.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PicAngkor6_zps2368145b.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PicAngkor8_zpsf30abf00.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PicAngkor1_zpsd11f074f.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PicAngkor9_zps575e6a51.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PicAngkor3_zpscd4ccf75.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PicAngkor7_zps65fea592.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PicAngkor10_zps51bc4f4e.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/PicAngkor11_zpsca096372.png

មតិយោបល់