ព័ត៌មានជាតិ

លុចស៊ីស៣៣០ ត្រូវម៉ូតូបុក របួសមនុស្ស ៣នាក់

សៀមរាប: កាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ ជិះបុករថយន្ត បណ្ដាលឲ្យរងរបួសស្រាល២នាក់ និងសន្លប់ម្នាក់ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប។

ប្រភពពីកន្លែងកើតហេតុ បានដឹងឲ្យថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ធ្វើដំណើរបញ្រ្ចាសទិសគ្នាពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានបុករថយន្តលុចស៊ីស៣៣០ ១គ្រឿង គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយបុរសម្នាក់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន ហើយករណីនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងលម្អិតនៅឡើយទេ។

សូមបញ្ជាក់ថា៖ ចំណុចគ្រោះថ្នាក់ខាងលើ មានសភាពផ្លូវក្រលេញក្រឡូងដូចទឹកបឹងទន្លេសាប មិនទាន់ឃើញអាជ្ញាធរសមត្ថកិច្ច ជំនាញពាក់ព័ន្ធធ្វើការជួសជុលនោះទេ។ ហើយត្រង់ចំណុចដដែល តែងតែមានរថយន្តដឹកទំនិញធំៗ មកចតដើម្បីសាងឥវ៉ាន់ចូលឃ្លាំង បន្ថែមលើនេះទៅទៀត ទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធ ហាក់បីដូចជាមិនខ្វល់អ្វីទាល់តែសោះ៕

មតិយោបល់