ព័ត៌មានជាតិ

ម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេង ហ៊ួត ពេលនេះ ជាប់ពន្ធនាគារហើយ

ភ្នំពេញៈ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សេង សុភគ៌ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះ១០១ ផ្លូវ៨ម៉ែត្រ ក្នុងបុរីពិភពថ្មីកំបូល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ករណី «រំលោភលើទំនុកចិត្ត»។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនបានបង់រំលោះរថយន្តចំនួន១១១គ្រឿង ជាច្រើនប្រភេទពីក្រុមហ៊ុន ចំនួន០៤ ហើយយកទៅរំលោះឲ្យអតិថិជនជាច្រើននាក់ ក្រោយមកក្រុមហ៊ុន ឈ្មោះ សេង សុភគ៌ មិនបានបង់ប្រាក់ឲ្យក្រុមហ៊ុនចំនួន០៤ខាងលើ ទើបក្រុមហ៊ុនធ្វើការរឹបអូស រថយន្តពីអតិថិជនវិញ។ សម្ភារដកហូត រួមមាន ឯកសារបង់រំលោះរថយន្ត និងឯកសារពាក់ព័ន្ធមួយចំនួនធំ។

រហូតមកដល់នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នពេញ បានចេញដីការបង្គាប់ឲ្យខ្លួន ម្ចាស់ឃ្លាំងលក់រថយន្តយីហោ សេង ហ៊ួត ដែលមានឈ្មោះ សេង សុភគ៌ ពីបទ «រំលោភលើទំនុកចិត្ត» ដាក់ពន្ធនាគាររាជធានីភ្នំពេញ ( PJ ) រង់ចាំការជំនុំជម្រះជាក្រោយ៕

មតិយោបល់