ព័ត៌មានជាតិ

កម្មកររោងចក្រម្នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃពីអាជីវករ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង១៧ និង៣០នាទីល្ងាចថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខផ្សារជិនជូរី ក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងសមត្ថកិច្ច ចុះល្បាត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឆក់កាបូបតាមដងផ្លូវ។

ជនសង្ស័យឈ្មោះ សារ៉ា បាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកឯជនរងគ្រោះឈ្មោះ ស្រ៊ាន ស្រីឡាង ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភភារដកហូតរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរី២០០៦ ឡើងស៊េរី២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1G-0368(ជាម៉ូតូ ជិះធ្វើសកម្មភាពឆក់) និងទូរស័ព្ទដៃ ១គ្រឿងម៉ាក Oppo (ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌ រង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

មតិយោបល់