ព័ត៌មានជាតិ

ឡានធំៗដឹកថ្មរបស់ក្រុមហ៊ុនចិន ដែលយកថ្មកិនក្លាយ ជាគ្រួស ជួសជុលផ្លូវជាតិលេខ៧ បង្កការព្រួយបារម្មណ៍ដល់ប្រជាពលរដ្ឋ

ត្បូឃ្មុំ: នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ សមត្ថកិច្ច បានទទួលបានត័ត៌មានពីពលរដ្ឋ ដែលសរសេរបង្ហោះក្នុង Account FB ខ្លួនផ្ទាល់ថា៖ «នាងខ្ញុំសូមផ្ដាំទៅខាងក្រុមហ៊ុន ដឹកថ្មធំៗនៅស្រុកមេមត់ សូមប្រុងប្រយ័ត្នផងបងៗ ដាក់ល្មមៗបានហើយ ហេងហើយបានមួកការពារខ្ទាតត្រូវក្បាលម៉ូតូបែក ចុះបើកុំបានមួកការពារម៉េចវិញ ជួយshare ផងបងប្អូន ។

ដោយទ្បែកព័ត៌មានបន្ថែម ដែលខាងសមត្ថកិច្ច ទទួលបានពីបងប្អូនជនរងគ្រោះ បានឲ្យដឹងទៀតថា ៖ «សួរស្តីបង …. ថ្ងៃនេះប្អូនប្រុសខ្ញុំ ជួបរឿងគ្រោះថ្នាក់មួយ តែសំណាងដែលមិនប៉ះពាល់ ដល់អាយុជីវិត គឺដោយសារឡានដឹកថ្ម ធ្វើផ្លូវគាត់ដាក់ការពុងលើទ្រង់ ហើយធ្លាក់មកចំលើម៉ូតូប្អូនប្រុសខ្ញុំ ដែលបើកពីក្រោយ សំណាងមានមួកសុវត្ថិភាព… បែកក្បាលម៉ូតូ … ចឹងគ្រាន់តែសំណូមពរបងឲ្យជួយដោះស្រាយរាយការណ៍ទៅការដ្ឋានឲ្យសារេម៉េចកុំឲ្យដឹកបែបនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ដែលគាត់ជិះពីក្រោយឡាន …. អរគុណ… ។

ករណីដែរ សមត្ថកិច្ច ក្រោយពីទទួលបានដំណឹងភ្លាម ក៏រាយការណ៍ជូនលោកអភិបាលស្រុកមេមត់ ដើម្បីដំណោះស្រាយជូនប្រជាពលរដ្ឋ៕

មតិយោបល់