ព័ត៌មានជាតិ

សិស្សបឋមសិក្សាអូរអំបិល មានអាការៈក្អួតចង្អោរ សុំការបំភ្លឺពីអធិការក្រុងសិរីសោភ័ណ តែលោកមិនលើកទូរស័ព្ទ

បន្ទាយមានជ័យៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីសិស្សបឋមសិក្សាអូរអំបិល មានអាការៈក្អួតចង្អោរទាំងប្រុសទាំងស្រីចំនួន ២៥នាក់ កាលពីវេលាម៉ោង ១១ និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

យ៉ាងណាមិញ ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទាក់ទងទូរស័ព្ទទៅអធិការក្រុងសិរីសោភ័ណ ដើម្បីសុំការបំភ្លឺព័ត៌មានលម្អិត ប៉ុន្តែមិនលើកទូរស័ព្ទ សង្ស័យតែខ្លាចអ្នកកាសែតហើយមើលទៅ៕

មតិយោបល់