ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង​ត្រចៀកកាំ និង តារា​ស្រី​ចិន​ជា​ច្រើន​ទៀត​ល្បី​ថា​ប្រើប្រាស់​ថ្នាំញៀន​

ចិន​៖​បញ្ចី​នៃ​កំពូល​តារា​ចិន​ដែល​ប្រើប្រាស់​ថ្នាំញៀន ត្រូវបាន​ទម្លាយ​ជា​សាធារណៈ ក្នុងនោះ​រួមមាន នាង Faye Wong, Maggie Cheung, Zhao Wei, Zhang Hui Mei ជាដើម​។​
​កាលពី​ថ្ងៃ​ទី ៦​ខែ កក្កដា​នេះ នៅលើ​បណ្តាញ​អន​ឡាញ ក្នុង​ប្រទេស​ចិន Wiebo បានឲ្យដឹង​ថា​តារា​ចិនស្រីៗ​ល្បី​ដែល​ប្រើប្រាស់​ថ្នាំញៀន​ត្រូវបាន​ឃាត់ខ្លួន ។ អ្នក​ដែល​សរសេរ​បន្ត បានឲ្យដឹងថា “​វិស័យ​សិល្បៈ​ចិន គ្មាន​សន្តិភាព​នោះ​ទេ “​។​

​ជាមួយនឹង​បញ្ចី​ឈ្មោះ តារា​ស្រី​ដែល​ប្រើប្រាស់​ថ្នាំញៀន នេះ​ដែរ​បាន​ទទួល​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់ អ្នកលេង​អន​ឡា​ញ តែ​ផ្ទុយទៅវិញ ព័ត៌មាន​ដែល​គ្មាន​ប្រភព​នេះ ត្រូវបាន​អ្នកលេង​អន​ឡាញ​ចិន​ភាគច្រើន​ចំអក​ឲ្យទៅ​វិញ ជាមួយនឹង​ព័ត៌មាន​ដែល​គ្មាន​មូលដ្ឋាន​។​
​តែ​ទោះជា​យ៉ាងណា បច្ចុប្បន្ននេះ ដែរ ប៉ូលិស​មិន​ទាន់​បញ្ចេញ​យោបល់ ឬ​ចាត់​វិធានការ​យ៉ាងណា​ជាមួយនឹង​ព័ត៌មាន​នេះ ថា​ពិត​ឬក៏​យ៉ាងណា បើ​មិន​ពិត​គួរ​ចាត់វិធានការ​អ្នក​បំប៉ោង​ព័ត៌មាន​នេះ​យ៉ាងម៉េច​? ៕​
china

china2

មតិយោបល់