ព័ត៌មានជាតិ

ចោរឆក់កាបូបអ្នកគ្រូបង្រៀន នៅសាលាប៊ែធីម្នាក់ បានសម្រេច

ភ្នំពេញ: អ្នកគ្រូបង្រៀននៅសាលាប៊ែលធីម្នាក់ ត្រូវបានជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូបយួរដៃបានសម្រេច ខណ:ដាក់ថ្ពក់នៅចន្លោះកណ្តាលម៉ូតូ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១១និង១៥នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវ៥៩៨
ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ ព្រំ សម្បត្តិធារី អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូស្កុបពី ពណ៌ឈាមជ្រូក ដោយជិះតាមផ្លូវ៥៩៧ ក្នុងទិសដៅពីត្បូងទៅជើង ខណ:
មកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូប្រភេទអូតូ មិនស្គាល់ម៉ាក
មកពីក្រោយ លូកដៃធ្វើសកម្មភាពឆក់យកកាបូបយួរ ពណ៌ពងមាន់ ដែលគាត់ដាក់នៅចន្លោះកណ្តាលម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ជនរងគ្រោះបន្តថា ក្នុងកាបូបខាងលើ មានឯកសារមួយចំនួន កាតATMមួយសន្លឹក កាត់មន្ត្រីរាជការក្រសួងអប់រំមួយសន្លឹក លុយ១៣៥ដុល្លារ និងទូរស័ព្ទដៃម៉ាកអាយហ្វូន មួយគ្រឿងផង៕

មតិយោបល់