ព័ត៌មានជាតិ

ស្រ្តីម្នាក់ស្លាប់និងរបួសជាច្រើននាក់នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: មានគ្រោះថ្នាក់ចរាចរមួយដែលបណ្តាលឲ្យមនុស្សស្លាប់ម្នាក់រងរបួសធ្ងន់ជាច្រើននាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣៩នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ចន្លោះគ.ម៨២.៨៣ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ រវាងគោយន្តម៉ាកគូប៊ូតាសណ្តោងរ៉ឺម៉កបើកបរដោយឈ្មោះឈីវ គឹម ហៀង ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ដឹកកម្មករបេះផ្លែស្វាយចំនួន២០នាក់បើកបរពីមកពីទិសខាងលិចទៅទិសខាងកើតដល់ចំនុចខាងលើក៍ត្រូវបានរថយន្ត១គ្រឿងម៉ាកSumyong ពណ៌ស ពាក់ស្លាកលេខ.ព្រះសីហនុ.2A.5371បើកបរទិសស្របគ្នាបុកចំពីក្រោយបណ្តាលឲ្យអ្នកជិះលើគោយន្តស្លាប់១នាក់ឈ្មោះក្រាញ់ មុំ ភេទស្រី អាយុ៤៣ឆ្នាំនៅភូមិព្រៃឬស្សី ឃុំជាំសង្កែ និងរបួសចំនួន៤នាក់
1-ឈ្មោះងួនខែម ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិព្រៃឬស្សី របួសធ្ងន់
2-ឈ្មោះហឿង ឡាង ភេទស្រី អាយុ៣២ឆ្នាំនៅភូមិព្រៃឬស្សី របួសធ្ងន់
3-ឈ្មោះធី ហឿន ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិព្រៃឬស្សី របួសធ្ងន់
4-ឈ្មោះស៊ង័ សៅ ភេទប្រុស អាយុ១៧ឆ្នាំ
អ្នកជិះលើគោយន្តទាំងអស់រស់នៅក្នុងព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្តោះនៅមន្ទីរពេទ្យខេត្ត
កំពង់ស្ពឺ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯ វត្ថុតាងទាំងពីរគ្រឿងបានយកមករក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាលត្រែងត្រយឹងដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់