យោងតាមសារព័ត៌មានបរទេសមួយដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ស្ត្រីដែលមានសក់យ៉ាងវែងហើយក្រាស់ម្នាក់មានឈ្មោះថា Asha Mandela អាយុ ៤៧ឆ្នាំ រស់នៅទីក្រុង Atlanta, Georgia ក្នុងប្រទេសអាមេរិកគឺជាម្ចាស់សក់ដែលមានទំហំដ៏ធំនៅលើក្បាល។
នេះអាចចាត់ទុកថាដូចជាព្រះនាង Rapunzel ដែលមានសក់វែងព័ណ៌ខ្មៅដែរ ចំណែកឯ Asha Mandela ដែលជាម្ចាស់សក់ដ៏វែងនោះថែមទាំងបានយកសក់ដែលមានប្រវែងជាមធ្យម ៥ ម៉ែត្រ និង ៩៤ សង់ទីម៉ែត្រ ទៅក្រង។ ទោះជាយ៉ាងណាមានមនុស្សផ្សេងទៀតដែលមានសក់វែងជាងនេះរហូតដល់ទៅ ១៦ ម៉ែត្រ និង ៧៦ សង់ទីម៉ែត្រ ដែលជាប្រវែងស្មើនឹងឡានក្រុងមួយ។ ចំណែកឯទំងន់សក់សរុបរបស់ Asha Mandela ដែលគេប៉ានប្រមាណទៅប្រហែល ២០គីឡូក្រាម។ ម្យ៉ាងទៀតនាងបានចាប់ផ្តើមធ្វើការជាកសិករអស់រយៈពេល ២៥ឆ្នាំ កន្លងទៅហើយជាមួយនឹងសក់ដ៏វែងរបស់នាង។ ក្នុងនោះនាងបាននិយាយថាសក់គឺជាវត្ថុមានតំលៃសម្រាប់ជីវិតរបស់នាង។ ដូច្នេះនាងមិនបានអើពើពីការព្រមានរបស់វេជ្ជបណ្ឌិតអំពីជំងឺនិងការឈឺកញ្ចឹងករនោះទេ ដោយនាងបានប្តេជ្ញាថានិងការពារសក់របស់នាង ៕
ព័ត៌មានជាតិ
មតិយោបល់