ករណីឃាត់ខ្លួនម្ចាស់ហាងជំនោរបឹងលាភ និង KTV 168 ពីបទផ្ដល់ទីតាំងសម្រាប់ធ្វើបេស្យាចារ្យ (បម្រើផ្លូវភេទលើអនីតិជិន)
យោងតាមផេក អធិការដ្ឋាននគរបាលស្រុកពញាឮ
ថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣
ថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣
ក្រោយពីមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ និងការិយាល័យជំនាញប្រឆាំងការជួញដូរ! ធ្វើការស្រាវជ្រាវ បង្ក្រាបករណី”ករណីការផ្តល់ទីកន្លែងសម្រាប់ធ្វើពេស្យាចារ”
-កើតហេតុ៖ថ្ងៃទីពុំចាំ ខែកុម្ភះ ឆ្នាំ២០២៣
-ចំនុច៖អាហារដ្ឋាន និងខារ៉ាអូខេយីហោ ជំនោបឹងលាភ168 ភូមិ ទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
***ជនរងគ្រោះមានចំនួន០៣នាក់ ជាអនីតិជនចំនួន០២នាក់៖
១-ឈ្មោះ ក.ឈ.អ ភេទ ស្រី អាយុ១៤ឆ្នាំ ០៣ខែ ១៧ថ្ងៃ (មានសំបុត្របញ្ជាក់កំណើត)ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅ ភូមិ កន្ទួតគងកាង ឃុំ ថ្នល់ថ្មី ស្រុក ពញាក្រែក ខេត្ត កំពង់ចាម។
២-ឈ្មោះ វ.ស.ន ភេទ ស្រី អាយុ ១៤ ឆ្នាំ ០៦ ខែ (មានសំបុត្របញ្ជាក់កំណើត) មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិ ៣៨ ឃុំ លើកដែក ស្រុក ស្អាង ខេត្ត កណ្តាល។
៣-ឈ្មោះ ឡ.ស.ផ ហៅ ស្រីភា ភេទ ស្រី អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិស្រែក្រសាំង ឃុំ ពពក ស្រុក ស្ទោង ខេត្ត កំពង់ធំ។
-បច្ចុប្បន្នអ្នកទាំង០៣នាក់ខាងលើ ស្នាក់ក្នុងអាហារដ្ឋាន និងខារ៉ាអូខេយីហោ ជំនោបឹងលាភ168 ភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល។
***ជនសង្ស័យ ០២នាក់
១-ឈ្មោះ ជុំ ជឿន ភេទ ប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់អាហារដ្ឋាន និង ខារ៉ាអូខេយីហោ ជំនោបឹងលាភ 168
២-ឈ្មោះ ងិន សុខន ភេទ ស្រី អាយុ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់អាហារដ្ឋាន និង ខារ៉ាអូខេយីហោ ជំនោបឹងលាភ 168
-មានទីលំនៅភូមិ ទួលព្រិច ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។
បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅតុលាការខេត្តកណ្ដាល ដេីម្បីចាត់ការតាមនីតិវិធី។







មតិយោបល់