ឧត្តរមានជ័យៈ ឪពុករវល់ទៅចម្ការ រីឯម្តាយជាប់រវល់ដាំបាយនៅលើផ្ទះ ភ្លេចមើលកូនប្រុស កំពុងតែពេញស្រលាញ់ លក់ទឹកស្រះស្លាប់ យ៉ាងអាសូរ ចម្ងាយពីផ្ទះប្រហែល៥០ម៉ែត្រកាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
ក្មេងប្រុសដែលលង់ទឹកស្លាប់នេះ មានឈ្មោះ គ្រឿន មករា ភេទប្រុស អាយុ២ឆ្នាំ ឪពុកឈ្មោះ ប៉ាត គ្រឿន អាយុ៣២ឆ្នាំ មុខរបរកងទ័ព ម្តាយឈ្មោះ តុល ភាត់ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ កសិករ លង់ទឹកស្រះស្លាប់ ចម្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ។
មូលហេតុដែលបណ្តាលឲ្យក្មេងប្រុស អាយុ២ឆ្នាំនោះស្លាប់ ពីព្រោះឪពុក រវល់ ទៅចំការ រីឯម្តាយជាប់ដាំបាយនៅខាងលើផ្ទះ ដោយមិននឹកស្មានថា កូនរបស់ខ្លួនដើរទៅលេងទឹកស្រះទាល់តែសោះ រហូតបាត់កូន មិនឃើញក៏បានឆោឡោឡើង នៅពេលនោះ អ្នកនៅជិតខាងបាននាំគ្នាដើរ គ្រប់ទីកន្លែងនៅតែមិនឃើញ ហើយក៏បាននាំគ្នាចុះរាវ នៅក្នុងទឹកស្រះក៏បានប្រទះឃើញក្មេងនោះ តែបានស្លាប់បាត់ទៅហើយ៕
មតិយោបល់