អង់គ្លេសៈ អតីតតារាម៉ូដែលអង់គ្លេស ទទួលបានជិត ៩៣ លានដុល្លារអាម៉េរិក បន្ទាប់ពីលែងលះជាមួយនឹងមហាសេដ្ឋីអារ៉ាប៊ី ដើម្បីបញ្ចប់ចំណងអាពាហ៍ពិពាហ៍ ២៥ឆ្នាំ ។
យោងតាមគេហទំព័រ AFP ចុះផ្សាយនៅពេលថ្មីៗនេះ បានឲ្យដឹងថា តុលាការអង់គ្លេស កាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍មុននេះ បានកាត់សេចក្តី ដោយផ្តល់ឲ្យ អតីតតារាម៉ូដែល ៩២.៦ លានដុល្លារអាម៉េរិក ហើយក្នុងនោះបូករួមទាំងការទិញសម្លៀកបំពាក់ នាង ១ឆ្នាំ ១លានផោនផងដែរ ។
មេធាវី របស់នាង Christina Estrada អាយុ ៥៤ ឆ្នាំ បានឲ្យដឹងថា ចំនួនសរុបដែលកូនក្តីខ្លួនទារពី មហាសេដ្ឋី អារ៉ាប៊ី គឺចំនួន ៧៥ លានផោន បូករួមទាំងទ្រព្យសម្បត្តិដែលមានស្រាប់ ។
តាមធាតុពិតនាង Christina Estrada ដែលជាអតីតតារាម៉ូដែល ត្រូវទាមទារពី ប្តីរបស់នាងឈ្មោះ Sheikh Walid Juffali ដែលជា មហាសេដ្ឋីអារ៉ាប៊ី ក្នុងទំហំទឹកប្រាក់ ១៦០ លានផោន។
នាង Christina Estrada បាននិយាយថា នាងត្រូវកា ៦០លានផោន សម្រាប់ផ្ទះនៅក្រុងឡុងដ៏ ទឹកប្រាក់ ៤.៤លានផោន សម្រាប់ផ្ទះនៅ Henley-on-Thame និង ទឹកប្រាក់ ៤៩៥ ០០០ សម្រាប់ទិញរថយន្ត៥ ផងដែរ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់