ភ្នំពេញៈ យុវជនម្នាក់ បានរងរបួសពេញខ្លួន ខណៈកំពុងដេកក្នុងតូបលក់ដូរមួយកន្លែង ហើយត្រូវជនសង្ស័យម្នាក់ ទាញកាំបិតប៉័ងតោមកកាប់ប្រហា កាលពីវេលាម៉ោង ២និង៣០នាទីថ្ងៃទី ២ ខែសីហាឆ្នាំ២០១៩ នៅភូមិថ្មគោល២សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះ ជី គារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែលជនរងគ្រោះឈ្មោះ ហ៊ាង រដ្ឋា ភេទប្រុសអាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅសព្វថ្ងៃ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ស្លាកស្នាម៖ របួសកាប់ ត្រូវកញ្ចឹងខាងក្រោយដេរ៤ថ្នេរ , កាប់ត្រូវស្មាខាងឆ្វេងដេរ៤ថ្នេរ, និងរបួសបាតដៃ ខ្នងដៃ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញជនងគ្រោះ កំពុងដេកនៅតូបលក់ដូរ មួយកន្លែង មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យ ដើរមកដោយដៃកាន់កាំបិតប៉័ងតោចំនួន២ មកកាប់ប្រហារជនរងគ្រោះ បណ្តាលឲ្យរងរបួសពេញខ្លួន មិនដឹងមូលហេតុ ភ្លាមនោះជនសង្ស័យ បានយកកាំបិតបោះចោលបាត់ ។
បន្ទាប់មកកម្លាំងនគរបាល បានចុះទៅដល់ភ្លាមៗ និងធ្វើការឃាត់ជនសង្ស័យ យកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការ ចាត់ការតាមនិតិវិធី៕
មតិយោបល់