ព័ត៌មានជាតិ

មន្ត្រីឥណទានម្នាក់ យកលុយអតិថិជនបង់ផ្ដាច់ទៅចូលខារាអូខេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីឥណទានម្នាក់ ពាក់ព័ន្ធករណីយកលុយអតិថិជនដែលបង់ផ្ដាច់មិនប្រគល់ចូលក្នុងគណនេយ្យអង្គភាព កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ ធន់ ឧត្តមបញ្ញាសិដ្ឋ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីឥណទាន ស្នាក់នៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ គង់ សុភា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយកសាខាគ្រឹះស្ថាន។

វត្ថុតាងដកហូតបាន៖
-សោរលេខ៨mmចំនួន២ដើម
-ដងទូរវីសផ្សាជាប់ប្រដាប់ដោះក្បាលម៉ូស៊ីន
-សោរតេ(ប្រដាប់កាច់កម៉ូតូ)ចំនួន០២
-សោរម៉ូតូចំនួន០៣គ្រាប់
-កូនកាំបិតចិតបន្លែចំនួន០១
-កាបូបដៃពណ៌ខ្មៅចំនួន០១
-កាតគ្រីម៉ូតូចំនួន០១
-កាតអេធីអ៊ីមចំនួន០១
-កាតាបស្ពាយពណ៌ខ្មៅចំនួន០១។

ដំណើររឿង៖ កាលពីថ្ងៃកើតហេតុជនសង្ស័យទៅយកលុយអតិថិជនដែលបង់ផ្ដាច់ចំនួន១២លានរៀល ពេលយកបានហើយក៏ទៅស្រុកកំណើតបាត់ ដោយមិនបញ្ចូលក្នុងគណនេយ្យរបស់ អង្គភាពទេ។ ខណ:មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ភាគីខាងរងគ្រោះឃើញជនសង្ស័យ កំពុងដើរប្រមូលលុយពីអតិថិជនទៀត ក៏រាយការណ៏ប្រាប់សមត្ថកិច្ចប៉ុស្តិនគរបាលកំពង់កុង នាំជនសង្ស័យ មកធ្វើការសាកសួរ។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសារភាពថាខ្លួនពិតជាបានប្រមូលលុយពីអតិថិជនចំនួន១២លានរៀលប្រាកដមែន ហើយលុយនឹងខ្លួនយកទៅផឹកស៊ីនិងចូលខារាអូខេអស់។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់