ព្រះវិហារៈ នៅវេលាម៉ោង៣ រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ មានករណីផ្ទុះមីន នៅខាងកើតច្រកអានសេះ ក្នុងភូមិសង្គមថ្មី ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ជនរងគ្រោះ ឈ្មោះ ប៊ូន រ៉ាវី ភេទប្រុស អាយុ ៤៤ឆ្នាំ រងរបួសជើងធ្ងន់ធ្ងរ។ សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បានកើតឡើងនៅពេលជនរងគ្រោះ កំពុងដើររកបេះផ្លែសំរ៉ង៕

មតិយោបល់