ព័ត៌មានជាតិ

ចាប់បានថ្នាំញៀនជាច្រើនគីឡូក្រាម និងជនសង្ស័យ២នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមូលដ្ឋាន ក្រុងប៉ោយប៉ែត ចុះបង្ក្រាបឃាត់ជនសង្ស័យ២នាក់ ជាមួយនឹងថ្នាំញៀនជិត៥ គីឡូក្រាម នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទី១.ឈ្មោះ សេក សាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ ខេត្តស្រះកែវ និង២ ឈ្មោះ អាត់ សម្រេច ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សម្រាប់វត្ថុតាងដែលចាប់បានរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹក កកទម្ងន់ ២០៤១.៧ក្រាម និងគ្រឿងញៀនមេតំហ្វេតាមីន គ្រាប់ទម្ងន់២៩០៨.៤ក្រាម៕

មតិយោបល់