ព័ត៌មានជាតិ

រថយន្តដឹកទំនិញធុនធំ បុករះរថយន្តជាច្រើនគ្រឿង នៅស្រុកគៀនស្វាយ

កណ្ដាល: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញធុនធំ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុករះរថយន្តជាច្រើនគ្រឿង តាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៥២-៥៣ ស្ថិតនៅផ្សារគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

កើតហេតុវេលាម៉ោង ៧ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់