ព័ត៌មានជាតិ

ជនជាតិចិន ០៣នាក់ នាំលុយពីហុងកុង ចូលមកកម្ពុជាខុសច្បាប់ បញ្ជូនទៅតុលាការហើយ

ភ្នំពេញ: កម្លាំងនគរបាលអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ បានបញ្ជូនជនជាតិចិន ០៣នាក់ ទៅតុលាការ ករណីពាក់ព័ន្ធនឹងការនាំលុយ ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកកាន់ប្រទេសកម្ពុជា។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិទាំង ០៣នាក់នេះ មាន១/ឈ្មោះ Wang Shiping ភេទប្រុស មុខរបរ មិនពិតប្រាកដ ២/ឈ្មោះ Wang Lichao ភេទប្រុស មុខរបរ មិនពិតប្រាកដ និង៣/ឈ្មោះ Zhang Jian ភេទប្រុស មុខរបរមិនពិតប្រាកដ។ ទាំង០៣នាក់ ត្រូវបានកម្លាំងនគរបាលអន្ដោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណ:កំពុងនាំលុយ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា៕

មតិយោបល់