ព័ត៌មានជាតិ

ជាងមាសម្នាក់ ចង.កសម្លាប់ខ្លួន

ភ្នំពេញៈ មានករណីមនុស្សធ្វើអត្តឃាត (ចង.ក) សម្លាប់ខ្លួននៅវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ២០២ ផ្លូវលំក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សយ សំបូរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបបជាជាងទង (ជាងមាស) ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ដំណើររឿង៖ យោងតាមការរៀបរាប់របស់ម្ដាយជនរងគ្រោះ បានឲ្យដឹងថា តាំងលែងលះប្រពន្ធបាន៤ខែ មកកូនប្រុសគាត់ តែងតែជក់បារីជាញឹកញាប់ និងលែងធ្វើការអ្វីទាំងអស់ ទោះបីជាម្ដាយហាមមិនឲ្យជក់យ៉ាងណាក៏ដោយ រហូតនៅថ្ងៃកើតហេតុ រូបគាត់បានដើរចូលក្នុងបន្ទប់ទឹក រួចបានឃើញកូនប្រុសរបស់គាត់ ចង.កឹងធ្នឹមដំបូលបន្ទប់ទឹកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗតែម្តង ។

មូលហេតុ៖ ជនរងគ្រោះធ្លាប់ប្រើប្រាស់សារធាតុញៀន និងគួបផ្សំ ទើបតែបែកបាក់ប្រពន្ធកូនផង ។

ក្រោយពេលចុះដល់ទីតាំងកើតហេតុ សមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យ ប្រាប់ឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារ (ចង.កធ្វើអត្តឃាតពិតប្រាកដមែន) បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់