កំពង់ចាមៈ ក្រោយពីមានបទបញ្ជាយ៉ាងម៉ឺងមាត់របស់អាជ្ញាធរ ក្រោមការដឹកនាំរបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានពង្រឹង និងទប់ស្កាត់ការនាំចូលជ្រូក ពីប្រទេសវៀតណាមនោះ នេះជាលើកទី២ ដែលអាជ្ញាធរខេត្តបង្ក្រាបឃាត់រថយន្តដឹកជ្រូក កាត់បន្ថយជំងឺជ្រូកអាហ្វ្រីច ក្នុងជួយសម្រួលលើបញ្ហា ប៉ះពាល់ដល់អ្នកបរិភោគ។
នៅព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានឃាត់ចាប់រថយន្តដឹកជ្រូកមួយគ្រឿង ដែលបានក្នុងរថយន្តមានចំនួន ៥ក្បាលដឹកចេញពីប្រទេសវៀតណាម ឆ្លងកាត់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ហើយរថយន្តនិងជ្រូកទាំងអស់នោះ មន្ត្រីជំនាញ បានឃាត់ទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីធ្វើការត្រួតពិនិត្យ និងស្វែងរកជំងឺបេស្តជ្រូកអាហ្វ្រីច នៅវិទ្យាស្ថានស្រាវជ្រាវបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។
តាមលោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើរកឃើញវីរុសជំងឺបេស្តជ្រូកអាហ្វ្រីច កើតមានក្នុងជ្រូកទាំងនេះ ត្រូវដុតបំផ្លាញ់តែម្តង ហើយករណីមិនមានវីរុសជំងឺបេស្តជ្រូកអាហ្រ្វីចនេះ គឺមន្ត្រីជំនាញ និងអនុវត្តន៍បន្តតាមនិតិវិធីច្បាប់៕
មតិយោបល់