នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថ្នាក់ខេត្តដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចំរុះ និងក្រុមគ្រូពេទ្យ ចុះអនុវត្តវិធានការរដ្ឋបាល អគារស្នាក់នៅរបស់ក្រុមហ៊ុនStar Complex ដែលមិនព្រមសហការឱ្យបុគ្គលិករបស់ខ្លួន ចុះមកពិនិត្យសំណាកកូវីដ-១៩ ។
សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ មានបុគ្គលិកក្រុមហ៊ុនខាងលើចំនួន៣៦នាក់បានស្ម័គ្រចិត្តចេញពីទីតាំងខាងលើទៅពិនិត្យសំណាកតាមរយៈRapid Tes ក្រុមការងារបានរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ ។
ដូចនេះក្រុមការងារបានបន្តស្រាវជ្រាវយកអ្នកពាក់ព័ន្ធឱ្យទៅពិនិត្យបន្ត ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនមិនព្រមសហការ មិនតែប៉ុណ្ណោះបានបំផិតបំភ័យមិនឱ្យបុគ្គលិកសហការចុះមកយកសំណាក ទើបក្រុមការងារសម្រេចអនុវត្តវិធានការរដ្ឋបាល ៕
ប្រភព: រដ្ឋបាលក្រុងប៉ោយប៉ែត
មតិយោបល់