ព័ត៌មានជាតិ

និស្សិតម្នាក់ ត្រូវជនសង្ស័យលួចកាច់កសោម៉ូតូ នៅខណ្ឌដូនពេញ

ភ្នំពេញ: នៅវេលាម៉ោង ៨យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ (រត់គេចខ្លួនម្នាក់) ពីបទលួច ដោយមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ) ត្រង់ចំណុចផ្លូវលេខ១៧៨ កែងនឹងផ្លូវនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ជនសង្ស័យឈ្មោះ រឿន សីហា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឌុក សុក្រសោភ័ណ្ឌ ភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរនិសិត្ស ស្នាក់នៅផ្ទះលេខ១៧អឺo ផ្លូវលេខ៣២៦ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ។

វត្ថុតាងដកហូត៖
– ម៉ូតូ១គ្រឿងម៉ាក SUZUKI Nex ពណ៌ក្រហមលាយខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ 1CA- 3981ភ្នំពេញ
– កូនសោលេខ៨ រាងអក្សរ Lចំនួន១ ដើម
– ដែកមុខស្រួចសំប៉ែតសម្រាប់កាច់សោកម៉ូតូ ចំនួន១ ដើម
– នាឡិកាដៃម៉ាក Casio ចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ជូនទៅការិយាល័យស្រាវជ្រាវ បទល្មីសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បើចាត់ការតាមនិតិវិធី៕

មតិយោបល់