ព័ត៌មានជាតិ

រថយន្ត TOYOTA PRIUS ស្លាកលេខ ភ្នំពេញ 2AX-0931 បុលក្បាលនាគចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៣ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុច មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាបទី ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក TOYOTA PRIUS ពាក់ស្លាកលេខ ភ្នំពេញ 2AX-0931 បើកបរដោយបុរសម្នាក់ ធ្វើដំណើរយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅ បុក របាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដរងការខូចខាតមួយ កំណាត់ មុខ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ទៅបុករបាំងថ្មក្បាលព្រួយចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់១កង់ ចំណែករថយន្តរងការខូចខាត បើកទៅមុខលែងរួច។

ករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក ត្រូវបានមិត្តភក្តិបើករថយន្តមួយគ្រឿងទៀត មកយកចេញពីកន្លែងកើតហេតុ មុនសមត្ថកិច្ចមកដល់ បន្សល់ទុករថយន្ត នៅទីតាំងខាងលើ។

ក្រោយទទួលដំណឹងភ្លាម សមត្ថកិច្ច បានចុះវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់