ស្ទឹងត្រែងៈ នារីវ័យក្មេងម្នាក់ បាននាំក្មេងស្រីម្នាក់ទៀតមកជួយបេះផ្លែល្វាសុខៗ ស្រាប់តែរត់ទៅលោតទឹកទន្លេលេចបាត់រយៈពេលជិត៥ម៉ោងមកហើយ នៅតែរកមិនទាន់ឃើញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចទល់មុខសាលា ស្រុកសេសាន ស្ថិតក្នុងភូមកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមសំដីអ្នករស់នៅក្នុងភូមិជាមួយបាននិយាយប្រាប់ post newsថា មុនពេលកើតហេតុនារីរងគ្រោះបានបបួលក្មេងស្រីម្នាក់ជិះម៉ូតូមួយគ្រឿងមកជាមួយ ដើម្បីជួយដើររកបេះផ្លែល្វាយកទៅហូបជាមួយម្ជូរ លុះដើររកបេះអត់បាន នារីរងគ្រោះស្រាប់តែឲ្យសោម៉ូតូទៅក្មេងស្រីដែលមកជាមួយ រួចរូបគេក៏បានរត់ចុះទឹកទន្លេបាត់ខ្លួនរហូតមក ភ្លាមនោះក្មេងស្រីដែលមកជាមួយក៏បានរត់ទៅប្រាប់អ្នកភូមិក្បែរនោះ ធ្វើឲ្យផ្អើលឆោឡោនាំគ្នាជួយតាមរកពេញទន្លេ ប៉ុន្តែរយៈពេលប្រហែលជា៥ម៉ោងមកហើយនៅតែមិនទាន់រកឃើញ។
នារីរងគ្រោះឈ្មោះ ថងថេង ជីឡា ជនជាតិឡាវ អាយុប្រហែល១៧ឆ្នាំរស់នៅភូមិឃុំ ខាងលើ។
បច្ចុប្បន្ន សពនារីរងគ្រោះត្រូវបានអ្នកភូមិតាមរកមិនទាន់ឃើញឡើយ៕
មតិយោបល់