បាត់ដំបងៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៤០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥១-២៥២ ត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
រថយន្តបង្កម៉ាក សាំងយ៉ុង ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 2AH-5048 អ្នកបើកបរ ឈ្មោះច្រឹក ទិត្យ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើដំណើរពីភ្នំពេញទៅបាត់ដំបង មកដល់ចំណុចខាងលើ បានបុក រថយន្ត១គ្រឿងម៉ាក សាំងយ៉ុង ដឹកអ្នកដំណើរដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ2V-9604 អ្នកបើករបរឈ្មោះ ជាន ភេទប្រុស អាយុ ៤៨ឆ្នាំមានទីលំនៅភូមិម្នង ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលឈប់ឲ្យភ្ញៀវចុះ ស្របទិសគ្នា បណ្ដាលឲ្យស្លាប់មនុស្សប្រុសម្នាក់
រងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ (ប្រុស)
និងរថយន្តខូចខាតទាំងសងខាង។
ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋានជំនាញខេត្ត ចំណែកអ្នករងរបួស ត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យស្រុកមោងឫស្សី រីឯសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់