ព័ត៌មានជាតិ

ចុះបង្ក្រាបសម្បុកគ្រឿងញៀនត្រពាំងឈូក ឃាត់ខ្លួនជនសង្ស័យ៦នាក់

ភ្នំពេញ: នៅមុននេះបន្តិច លោក សក់ កញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងលោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានដឹកនាំកម្លាំងចម្រុះធ្វើការចុះបង្ក្រាបសម្បុកគ្រឿងញៀនភូមិត្រពាំងឈូក សង្កាត់ទឹថ្លា ខណ្ឌសែនសុខ។

ករណីចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀន៦នាក់ ហើយដកហូតបានថ្នាំញៀន២កញ្ចប់តូច និងទូហ្គែម១។

ក្រោយពីឃាត់ខ្លួជសង្ស័យខាងលើ ត្រូវកម្លាំងបញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត៕

មតិយោបល់