ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៩ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សាជិះម៉ូតូឆក់យកទូរស័ព្ទដៃនៅចំនុច លើផ្លូវព្រះស៊ីសុវត្តិកែងផ្លូវលេខ១៤៨ភូមិទី០៦សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ កែវ វិចិត្រ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវ៥៩៨ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបានមាន ម៉ូតូចំនូន០១គ្រឿងម៉ាកSuzukiស្មាស់វីពណ៌ខ្មៅដែលមានស្លាកលេខភ្នំពេញ1AR 5486ដែលមានលេខតួ.ម៉ាស៊ីន E480_105316ដែលជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
សំភារៈដែលបាត់បង់រួមមាន ទូរស័ព្ទដៃ០១គ្រឿងម៉ាក
samsung J7ពណ៌ខ្មៅត្រូវបានជនសង្ស័យជាបក្ខពួកយករត់គេចខ្លួនបាត់។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកំលាំងខណ្ឌនិង ប៉ុស្តិ៍កសាងសំណុំរឿងតាមនីតិវិធី៕


មតិយោបល់