ភ្នំពេញៈ បុរសជាប្រធានកម្មករ រោងចក្រ ខេមវ៉ូដហ្គារមិនខេមបូឌាម្នាក់ចេញពីធ្វើការបំណងជិៈម៉ូតូទៅផ្ទះខណៈកំពង់ជិៈម៉ូតូ
ក៏ស្រាប់តែមានរថយន្តមិនចាំម៉ាកមកពីក្រោយបើកវ៉ាស្តាំកៀរ ឲ្យដួលខ្ទាតចូលកង់ក្រោយរថយន្តហ៊ីយ៉ាន់ដាយ
ប្រភេទស្ទូចមួយគ្រឿងទៀត បើកបញ្រ្ចាស់ទិសគ្នាបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពី
វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសៅរ៏ ទី២៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខកន្លែងលក់សាច់ក្រក តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ សង្កាត់ កន្ទោក ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ កេត ផល្លី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានកម្មករ រោងចក្រ ខេមវ៉ូដ ហ្គារមិន ខេមបូឌា មានស្រុកកំណើតនៅភូមិ ព្រែកផ្តៅ ឃុំត្រពាំងគង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ មាន ប្រពន្ធនិងកូនតូចម្នាក់។
បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា
មុន ពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR.8512ធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណៈ មកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្ត មួយគ្រឿងមិនចាំស្លាកលេខ បានបើកមកពីក្រោយហើយវ៉ាស្តាំកៀរជនរងគ្រោះឲ្យដួលខ្ទាតចូល រថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយប្រភេទស្ទូច ដឹកថ្មទម្ងន់ធ្ងន់ រាប់តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E.0407បើកតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពី
លិចទៅកើតបញ្រ្ចាស់ទិសគ្នា និងកិនជន រងគ្រោះ ចំខ្លួនជាប់ក្រោមកង់រថយន្តបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនិងកន្លែង
តែម្ដង ហើយតៃកុងរថយន្តបានបើកទ្វាររត់បាត់ស្រមោល ។ចំណែកឯរថយន្តបង្កកៀរហើយបានបើក រត់បាត់ស្រមោល។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើបានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងចុះ
មកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់នៅថ្ងៃក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិ
យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
មតិយោបល់