ព័ត៌មានជាតិ

Updateអគ្គិភ័យនៅខុនដូ PROVENCE ជាន់ទី11បណ្តាលឲ្យមន្ត្រីជាប់កិច្ចសន្យាសាលារាជធានីភ្នំពេញម្នាក់រងរបួស

ភ្នំពេញ: នៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅខុនដូ PROVENCE ជាន់ទី១១ ក្នុងបន្ទុប់លេខ១១D អាគាលេខ២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣០២ក្រុមទី១៧ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការម រាជធានីភ្នំពេញបណ្តាលឲ្យមន្ត្រីជាប់កិច្ចសន្យាសាលារាជធានីភ្នំពេញម្នាក់រងរបួស ។

សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ឈ្មោះ: Zdward Ray ភេទប្រុស អាយុ 26ឆ្នាំ ជនជាតិចិនមុខរបរ អ្នកគ្រប់គ្រងទូទៅ ។

-ប្រភេទសំណង់ អាគារសង់ពីថ្មបេតុងទំហំ 12ម៉ែត្រ x 20ម៉ែត្រ កម្ពស់ 21ជាន់ ។
– ខូចខាត: ឆេះបន្ទប់ខុនដូលេខ11D ទំហំ 06ម៉ែត្រ x 05ម៉ែត្រ នៅជាន់ទី11 ចំនួន 01បន្ទប់ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នជិតខាងឡើយ ។
របួសមនុស្សប្រុសម្នាក់ឈ្មោះ សូ ប៉ូលីន អាយុ 28ឆ្នាំ មុខរបរ មន្ត្រីជាប់កិច្ចសន្យាសាលារាជធានីភ្នំពេញ ។
រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៨ គ្រឿង ប្រើប្រាស់ទឹកអស់៥ឡានស្មើនឹង ២០ម៉ែត្រគូប ។
រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ៤ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។
រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។
ពន្លត់ចប់នៅម៉ោង៩និង១០នាទីយប់ ថ្ងៃខែឆ្នាំដដែល។
មូលហេតុឆេះ ៖ កំពុងស្រាវជ្រាវ ៕

មតិយោបល់