ព័ត៌មានជាតិ

ព្រុសបើកបុកសួនពុះចែកទ្រូងផ្លូវពេញទំហឹងហោះទៅបុករង្វង់មូលព្រហ្មមុខបួនទៀតខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តម៉ាកព្រុសមួយគ្រឿងបានធ្វើដំណើរក្នុងល្បឿងយ៉ាងលឿនជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងដែលមិនមានអ្នករងរបួសបង្កការភ្ញាក់ផ្អើលកាល
ពីម៉ោង២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA ព្រុស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AF-1190 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំនុចកើតហេតុ ដែលជាកន្លែងផ្លូវកោងមិនព្រមបន្ថយល្បឿន ក៏ជ្រុលទៅបុកឃឿនសួនពុះចែកទ្រូងផ្លូវ ហើយផ្លោងទៅបុករង្វង់មូលព្រហ្មមុខបួនបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ តែក្នុងករណីនេះគ្មានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុនិងបានទាក់ទងទៅសមត្ថកិច្ចជំនាញ
ខណ្ឌមកវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់