សៀមរាបៈ លឺសូរផ្ទុះអាវុធ កែច្នៃ មួយគ្រាប់នៅក្រោយផ្ទះ ឪពុកម្តាយរត់ទៅមើលក្រែងបាញ់បានសត្វស្រាប់តែជួបទុក្ខធំឃើញកូន របស់ខ្លួន រាលកៃកាំភ្លើងស្លាប់យ៉ាងអាណោចអាធម៌កាលពី យប់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ នៅ ចំណុច ព្រៃ ល្ហៀ ង ស្ថិត ក្នុងភូមិ សែន ជ័យ ឃុំ កន្ទួត ស្រុក ស្វាយ លើ ខេត្តសៀមរាប ។
ជនរងគ្រោះ ឈ្មោះ ម៉ៅ សាត ហៅ មី ភេទ ប្រុស អាយុ ២០ ឆ្នាំ មាន ទីលំនៅ ភូមិ ភូមិ សែន ជ័យ ឃុំ កន្ទួតស្រុក ស្វាយ លើ ខេត្តសៀមរាប ។
សមត្ថកិច្ច នគរបាល បានឱ្យដឹង តាមរយៈ ការបំភ្លឺ របស់ ឪពុក ឈ្មោះ ព្រំ ម៉ៅ អាយុ ៤៩ ឆ្នាំ និង ម្ដាយ ឈ្មោះ វ៉ាន់ លាត អាយុ ៤៧ ឆ្នាំ បានឱ្យដឹងថា កាលពី ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ ជនរងគ្រោះ បាន យក កាំភ្លើង ឆ្នុក ចេញទៅ ឆ្លុះ សត្វ ក្រោយ ផ្ទះ ប្រហែល ១០០ ម៉ែត្រ ស្រាប់តែ ឮសូរ ផ្ទុះ ចំនួន ១ គ្រាប់
ពេលនោះ ឳ ពុក ម្តាយ ក៏រ ត់ទៅ មើល ជនរងគ្រោះ ឃើញ ដួល ផ្កាប់មុខ និង ដី កាំភ្លើង ឆ្នុក នៅ អែប ខ្លួន ខាងស្តាំ ហើយ នៅលើ ខ្លួន ជនរងគ្រោះ មាន រន្ធ មុត បោះដៃផុត ខាងស្តាំ ។ សាកសព ជនរងគ្រោះ ត្រូវ បាន គ្រួសារ យកទៅ ធ្វើបុណ្យ នៅ ភូមិ អូរ រំចេក ឃុំ ស្រែ ណូយ ស្រុក វ៉ារិន ខេត្ត សៀមរាប តាម ប្រពៃណី ៕
មតិយោបល់