ត្បូងឃ្មុំៈ នៅវេលាម៉ោង ១ និង ៤០ នាទីរំលងអាធ្រាតថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៩ ចំណុចភូមិឆ្លូង៣ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំមានករណីធ្វើអត្តឃាតចង-កសម្លាប់ខ្លួនដោយប្រើក្រមាចងភ្ជាប់
ទៅនឹងមែកដើមស្វាយនៅក្រោយផ្ទះរបស់ខ្លួននេះបើយោងតាមព័ត៌មានដែលសមត្ថកិច្ច
ទទួលបានពីលោកមេភូមិតាមរយៈទូរស័ព្ទ ។
សមត្ថកិច្ចឲ្យដឹងថាខណៈពេលទៅដល់កន្លែងកើតហេតុបានដឹងព័ត៌មានទៀតថា ៖ ជនរងគ្រោះដែលធ្វើអត្តឃាតចង-កសម្លាប់ខ្លួនឯងមានឈ្មោះ គ្រី គ្រឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិ.ខាងលើ ជាមនុស្សផឹកស្រាសជារៀងរាល់ថ្ងៃ ស្រវឹងខួប និងមិនជួយការងារប្រពន្ធកូនឡើយរហូតខូចប្រព័ន្ធប្រសៃប្រសាថ នេះបើយោងតាមសម្តីរៀបរាប់របស់ប្រពន្ធជនរងគ្រោះប្រាប់មកនគរបាល ។
យោងតាមការពិនិត្យនៅលើសារពាង្គកាយជនរងគ្រោះមិនមានស្លាកស្នាមណាមួយក្រៅពីស្នាមជាំ-កដែលរឹតដោយក្រមានោះទេ និងព័ត៌មានដែលទទួលបានពីប្រពន្ធជនរងគ្រោះ ដូច្នេះនគរបាលសន្និដ្ឋានបានថា មិនពាក់ព័ន្ធជាមួយករណីឃាតកម្មឡើយ ៕
មតិយោបល់