ព័ត៌មានជាតិ

លាន់ដូចរន្ទះ ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់ និងរបួស ២នាក់ នៅស្រុកបាទី

តាកែវ: កាលពីវេលាម៉ោង ៧ និង៣០នាទីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិលេខ៣ ចន្លោះគីទ្បូម៉ែត្រលេខ ៤៨-៤៩ ត្រង់ចំណុចភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នាពីជើងទៅត្បូង។

ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AB-6901 ធ្វើដំណើរពីទិសខាងជើង បើកបរដោយឈ្មោះ សាន ខ្លី ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ កសិករ (មិនពាក់មួកសុវត្ថិភាព) រស់នៅភូមិត្រមូងជ្រំ ឃុំកុមាររាជា ស្រុកបាទី ស្លាប់នៅនឹងកន្លែងកើតហេតុ បានបុកជាមួយម៉ូតូ ម៉ាកស្គុបពី ស៊េរី២០១២ ពណ៌ក្រហម លាយទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1AP-6621 ធ្វើដំណើរមកពីទិសខាងត្បូង បើកបរដោយឈ្មោះ សៅ វុត្ថា ភេទប្រុស អាយុ ៤៧ឆ្នាំ ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិគោរដ្ឋាន សង្កាត់អូអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ មិនគោរពសិទ្ធិអទ្ធិភាព។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់