កំពង់ចាមៈ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៤៥នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០-២១១ ត្រង់ចំណុចផ្ទះរបស់ឈ្មោះសយ សុខុម ភេទស្រី ស្ថិតនៅភូមិជ្រាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើត ឡើង
រវាង រថយន្តបើកចូលបុកផ្ទះ ដែលបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ (HYUN DAI) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 3A-4040 (ប្រភេទរថយន្តដឹកថ្ម) បើកបរដោយឈ្មោះឌី ម៉ានីន ភេទប្រុស អាយុ ១៨ ឆ្នាំ ជាតិខ្មែរមានស្រុកកំណើតនៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (គ្មានរបួស)ហើយក៏គ្មានប័ណ្ណបើកបរ។
ដែលបុកចូលផ្ទះ និងបុកឈ្មោះសយ សុខុម ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(របួសស្រាល)។
ទសដៅបើកបរ ដោយរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ ទឹកប្រាក់ បើកបរពីទិសខាងកើតទៅទិសខាងលិច ប្រើប្រាស់ល្បឿនយ៉ាងលឿន(ផ្លូវចុះចំណោត)ដោយស្ថានភាពអាកាសធាតុមេឃកំពុងភ្លៀង ខ្យល់បានវ៉េចង្កូតមកស្តាំ(មកខាងជើង) បណ្ដាលអោយបុកផ្លាកសញ្ញាស្រាបៀហ្គែន្សបឺត និងបន្តរបុកផ្ទះលក់កង់ និងមនុស្សនៅក្នុងផ្ទះពេញទំហ៊ឹងតែម្ដង។
មូលហេតុ: មកពីបើកបរក្នុងល្បឿនលឿន
ចំណែកការខូចខាតមានរថយន្តចំនួន ០១គ្រឿង(កម្រិតធ្ងន់) និងសំភារៈចំនួនដូចជា:
១-ផ្លាកសញ្ញាស្រាបៀហ្គែន្សបឺតចំនួន០១ផ្ទាំង(ខូចទាំងស្រុង)។
២-ធុងទឹកកកចំនួន០២ធុងនិងគ្រឿងកំប៉ុងមួយចំនួនទៀត។
៣-សំភារ:សំរាប់ដាក់លក់សាំង និងសាំងចំនួន២០លីត្រ។
៤-ផ្លាកយីហោកាត់ដេរចំនួន០១ផ្ទាំង។
៥-បាក់សរសរសំយាប់ផ្ទះចំនួន០១ដើម និងសំយាបផ្ទះ។
៦-ឆ័ត្រចំនួន០៣ដើម
៧-ទូរលក់ផ្លែឈើចំនួន០១ និងផ្លែឈេីមួយចំនួនទៀត។
៨-ជញ្ជីងសំរាប់ផ្លឹងផ្លែឈើចំនួន០១។
៩-អំពូលភ្លើងចំនួន០៣។
១០-ម៉ូតូចំនួន០៣គ្រឿងនិងកង់មួយចំនួន
១១-បាក់ជញ្ជាំងផ្ទះចំនួន០២ផ្ទាំង
និងសំភារៈលក់ដូរមួយចំនួនទៀត។
រីឯអ្នករបួសត្រូវបាននគរបាលហៅរថយន្តពេទ្យដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។
បច្ចុប្បន្នវត្ថុតាង មានរថយន្តចំនួន ០១គ្រឿងនិងអ្នកបើកបរ ត្រូវបាន កម្លាំងជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីបំពេញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់