ព័ត៌មានជាតិ

បុគ្គលិកអ៊ិនធឺណិត OPENNET ស្រវឹងស្រា ជិះម៉ូតូបុករបាំងពុះចែកទ្រូងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង បុរសម្នាក់ បានជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ក្រហមមួយគ្រឿង បុករបាំងពុះចែកទ្រូងផ្លូវ នៅគល់ស្ពានស្ទឹងមានជ័យ បណ្ដាលឲ្យរងរបួស កាលពីវេលាម៉ោង ៩ និង១០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសខាងលើ មានអាយុប្រហែល ២៨ឆ្នាំ មុខរបរបុគ្គលិកអ៊ិនធឺណិត OPENNET ស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជួយសង្គ្រោះ និងទាក់ទងទៅសាច់ញាតិមកយកផងដែរ៕

មតិយោបល់