ព័ត៌មានជាតិ

រន្ធត់ហួសថ្លែង! រន្ទះបាញ់ ផ្ដាច់ជីវិតលោកតាម្នាក់ ខណៈខ្យល់កន្ត្រាក់ បំផ្លាញផ្ទះខ្ទេចអស់

កណ្ដាលៈ កាលពីវេលាម៉ោងប្រហែល៣រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់ វាយប្រហារបណ្ដាលឲ្យស្លាប់បុរសវ័យចំណាស់ម្នាក់ និងបំផ្លាញផ្ទះ១ខ្នង ស្ថិតក្នុងភូមិបឹងក្អែក ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សឹម សើ ភេទប្រុស អាយុ៧០ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ រួមនិងស្នូរផ្គររន្ទះផង ចំពេលជនរងគ្រោះ បានចេញពីផ្ទះ ទៅដឹកសត្វគោចូលក្រោល។

ប៉ុន្តែខណៈកំពុងដឹកសត្វគោនោះ ក៏ជួបនឹងគ្រោះធម្មជាតិ ដែលគេហៅថារន្ទះបាញ់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ស្របជាមួយគ្នានោះដែរ ផ្ទះរបស់ប្រជាពលរដ្ឋ ១ខ្នង ក៏ត្រូវបានខ្យល់កន្ត្រាក់បំផ្លាញខ្ទេចទាំងស្រុង៕

មតិយោបល់