ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះ១៥នាទីថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង៦៖៣០នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ 198-F3 ដែលស្ថិតនៅផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មូលហេតុដោយសារមានកំហូចខ្សែកាបបណ្ដាញតង់ស្យុងទាប (LV) ក្រោមដី ហើយក្រុមការងារបច្ចេកទេសកំពុងពិនិត្យ និងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់