ព័ត៌មានជាតិ

យុវជនម្នាក់ប្រច័ណ្ឌប្រពន្ធពេក សម្រេចចិត្តចងកសម្លាប់ខ្លួន បន្សល់ទុកកូនប្រុសឲ្យរស់នៅកំព្រាឪពុក

ភ្នំពេញៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីយប់ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយយកអាវចងភ្ជាប់ទៅហ្នឹងធ្នឹមដំបូលផ្ទះនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុងស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ម៉ៅ ហ៊ុយ អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតភូមិក្រាំង ឃុំព្រៃត្រលឹត ស្រុកពារាំង ខេត្តព្រៃវែង ។

តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ ម៉ៅ ហ៊ុយ (សព) ស្លាប់ដោយសារធ្វើអត្តឃាតពិតប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្ម ឬ ជំងឺCovid19ឡើយ។

មូលហេតុ៖ ប្រច័ណ្ឌប្រពន្ធ និងមានកូនប្រុសម្នាក់ក្នុងបន្ទុក។

បច្ចុប្បន្ន សពរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់