ភ្នំពេញៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះធ្វើការបង្ក្រាបភ្លុកដំរីចំនួន១,០២៦ដុំ និងមានទម្ងន់សរុបជាង៣តោន ដែលឈ្មួញបានលាក់ទុកនៅក្នុងទូកុងតឺន័រ អស់រយៈពេល៥ខែមកហើយ ក្រោយពីនាំចូលពីកំពង់ផែមួយកន្លែង ឈ្មោះ «ម៉ាឡាកា» នៅប្រទេសមូសំប៊ិច ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅកំពង់ផែស្វយ័តភ្នំពេញ រក្សាទុកជាបណ្ដុះអាសន្ននៅទីនោះ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់